កាលពីសប្តាហ៍មុន លោក ហ៊ុន សែន បានព្រមានដល់អ្នកដែលមានផែនការធ្វើបាតុកម្មប្រឆាំងលោកនៅប្រទេសអូស្ត្រាលីថា លោកនឹងតាមវាយដល់ផ្ទះ ប្រសិនបើអ្នកទាំងនោះហ៊ានដុតរូប ឬដុតទីងមោងរូបលោក ពេលពួកគេធ្វើបាតុកម្ម។មួយសប្តាហ៍បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានតាមវាយក្រុមបាតុករដល់ផ្ទះ បើសិនជាពួកគេហ៊ានដុតរូបរបស់លោកនៅក្នុងអំឡុងកិច្ចប្រជុំអាស៊ាន-អូស្ត្រាលីមក សមាជិករដ្ឋសភាអូស្ត្រាលីម្នាក់ បានឆ្លើយតបទៅវិញយ៉ាងខ្លាំង ដោយអំពាវនាវឲ្យរដ្ឋសភាអូស្ត្រាលីប្រឆាំងនឹងបុគ្គលណា ឬក៏មេដឹកនាំណា ដែលប្រើប្រាស់ភាសាបែបមិនគោរពសិទ្ធិពលរដ្ឋក្នុងការបញ្ចេញមតិបែបនេះ។
ប្រភព៖VOA
http://bit.ly/2F3vRNB