រដ្ឋាភិបាលដែលដឹកនាំដោយលោកនាយកដ្ឋមន្រ្តី ហ៊ុន សែន បង្ហាញការភ្ញាក់ផ្អើលនិងសោកស្តាយចំពោះការសម្រេចកាត់ជំនួយរបស់សហរដ្ឋអាមេរិកនិងសហគមន៍អឺរ៉ុប ដោយចាត់ទុកថា សកម្មភាពនេះជាការមាក់ងាយប្រជាធិបតេយ្យកម្ពុជាតាមរយៈទឹកលុយនៃជំនួយ។លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីប្រាប់ VOA នារសៀលថ្ងៃអង្គារនេះថា ការកាត់ជំនួយរបស់រដ្ឋាភិបាលអាមេរិកដោយលើកហេតុផលថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកំពុងដើរថយក្រោយ គឺជាការវាយតម្លៃខុសពីការពិត។
ប្រភព៖VOA
http://bit.ly/2t5f7ju