តាមរយៈសារលើទំព័រហ្វេសប៊ុក លោក សម រង្ស៊ី បានបញ្ជាក់យ៉ាងដូច្នេះថា៖«ខ្ញុំមិនខ្វល់ពីតុលាការរបស់លោក ហ៊ុន សែន និងគណបក្សរបស់គាត់ ដែលរឹបអូសទ្រព្យសម្បត្តិរបស់ខ្ញុំទេ ពីព្រោះទង្វើបែបនេះ មិនប៉ះពាល់ដល់ជីវភាពរស់នៅ និងកម្លាំងចិត្តតស៊ូរបស់ខ្ញុំឡើយ។ តែខ្ញុំខ្វល់ខ្វាយក្នុងចិត្តក្រៃលែង អំពីទង្វើរបស់អ្នកមានអំណាច និងអ្នកមានលុយ និងជនពុករលួយ ដែលឃុបឃិតជាមួយតុលាការ ដើម្បីរឹបអូសទ្រព្យសម្បត្តិ ដីធ្លី និងផ្ទះសម្បែង របស់ប្រជារាស្ត្រតូចតាច ប្រជារាស្ត្រក្រីក្រ ប្រជារាស្ត្រស្លូតត្រង់ ដែលរងគ្រោះដោយអំពើអយុត្តិធម៌យ៉ាងធ្ងន់ធ្ងរ ពីសំណាក់រដ្ឋអំណាចសព្វថ្ងៃ»។
ប្រភព៖ថ្មីៗ
http://bit.ly/2HPLcPz