អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) នឹងទៅបំពេញទស្សនកិច្ចរយៈពេល១០ថ្ងៃនៅកម្ពុជាដោយចាប់ផ្តើមនៅថ្ងៃច័ន្ទសប្តាហ៍ក្រោយ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ការិយាល័យអង្គការសិទ្ធិមនុស្សសហប្រជាជាតិនៅកម្ពុជា។ដំណើរទស្សនកិច្ចនេះ កើតឡើងតែពីរសប្តាហ៍ក្រោយពីអ្នកស្រី រ៉ូណា ស្មីត បានសម្តែងកង្វល់ចំពោះវិសោធនកម្មរដ្ឋធម្មនុញ្ញកម្ពុជាដែលមានបញ្ចូលបទប្បញ្ញត្តិស្តីពីការហាមឃាត់ការប្រមាថព្រះមហាក្សត្រនិងការតម្រូវឱ្យគណបក្សនយោបាយនិងបុគ្គលនានាត្រូវ«តម្កល់ផលប្រយោជន៍ជាតិជាធំ» និងការប្រឆាំងនឹង«ការជ្រៀតជ្រែកពីបរទេស»។
ប្រភព៖VOA
http://bit.ly/2FK6cXv