លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីម្សិលមិញបានអះអាងជាថ្មីថានឹងទៅចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-អូស្ត្រាលី (ASEAN-Australia Special Summit ) ដែលគ្រោងធ្វើឡើងក្នុងប្រទេសអូស្ត្រាលីនាពាក់កណ្ដាលខែមីនានេះ ខណៈប្រមាណជាងសប្ដាហ៍មុន លោកបានព្រមានធ្វើពហិការ ឬទាត់ចោលសេចក្ដីថ្លែងការណ៍រួម អាស៊ាន-អូស្ត្រាលី បើសិនមានសម្ពាធក្នុងកិច្ចប្រជុំកំពូលនៅពេលនោះ។ កិច្ចប្រជុំកំពូល អាស៊ាន-អូស្ត្រាលី ដែលគ្រោងធ្វើឡើងក្នុងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីចន្លោះពីថ្ងៃទី ១៧ ដល់ ១៨ ខែមីនានេះ។
ប្រភព៖ភ្នំពេញប៉ុស្តិ៍
http://bit.ly/2GWFTg5