នៅក្នុងឱកាសជួបជាមួយកម្មករ-កម្មការនីខ្មែរប្រមាណ ជាង២ម៉ឺននាក់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនៅព្រឹកថ្ងៃសៅរ៍នេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រតិកម្មខ្លាំងៗទៅនឹងរឿងដែលអាមេរិកកាត់ផ្តាច់ជំនួយមកកាន់អគ្គនាយកដ្ឋានពន្ធដារកម្ពុជា។ លោកនាយករដ្ឋមន្ត្រីបានទាមទារឲ្យទូតអាមេរិកបំភ្លឺរឿងការកាត់ជំនួយនេះ ព្រោះថានៅពេលនេះកម្ពុជាមិនបានទទួលជំនួយពីអាមេរិកឡើយ។ ភ្លាមៗនេះ ស្ថានទូតអាមេរិកមិនទាន់មានការឆ្លើយតបបែបណាមួយនៅឡើយទេ។
ប្រភព៖RFI
http://bit.ly/2H2qLh8