គណបក្សប្រជាជនកម្ពុជាប្រកាសទទួលយកលទ្ធផលបោះឆ្នោត ដែលគណបក្សខ្លួនទទួលបានអាសនៈទាំង ៥៨ ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ កាលពីថ្ងៃទី ២៥ កុម្ភៈកន្លងទៅ។គណបក្សប្រជាជនបានចេញសេចក្ដីថ្លែងការណ៍មួយចុះថ្ងៃទី ០៣ ខែ មីនា ថាគណបក្សរបស់ខ្លួនប្រកាសជាឧឡារិក ទទួលយកលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានីតិកាលទី ៤នេះ ដោយថាលទ្ធផលនេះបានឆ្លុះបញ្ចាំងពីឆន្ទៈ និង បំណងប្រាថ្នារបស់ប្រជាពលរដ្ឋដែលស្រលាញ់សន្តិភាព។
ប្រភព៖VOD
http://bit.ly/2CZfOun