រហូតមកដល់ពេលរសៀលថ្ងៃទី ៥ ខែមិនា ឆ្នាំ ២០១៨ នេះ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក គី ឫទ្ធី នៅតែកំពុងបន្តធ្វើការសាកសួរ លោក កឹម សុខា នៅឯពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ នៅឡើយ ដើម្បីសម្រេច ថាតើនឹងត្រូវបន្តឃុំខ្លួន អតីតមេដឹកនាំគណបក្សប្រឆាំងរូបនេះ ជាបន្តទៀតឬយ៉ាងណា បន្ទាប់ពីត្រូវបានចាប់ឃុំខ្លួនអស់រយៈពេល ៦ ខែ។ នេះបើតាមលោក សំ សុគង់ មេធាវីរបស់លោក កឹម សុខា ដែលកំពុងស្ថិតនៅឯពន្ធនាគារត្រពាំងផ្លុង។
ប្រភព៖ភ្នំពេញប៉ុស្តិ៍
http://bit.ly/2H6hRPP