ស្ថានទូតអាមេរិកប្រចាំកម្ពុជាពន្យល់ករណីផ្ញើលិខិតផ្ដាច់ជំនួយទៅអគ្គនាយកដ្ឋានពន្ធដារ បន្ទាប់ពីរដ្ឋាភិបាលចោទថា សហរដ្ឋអាមេរិក កំពុងបង្កការភាន់ច្រឡំ និងភូតកុហកពលរដ្ឋ រឿងផ្ដាច់ជំនួយជាច្រើនមកកម្ពុជា។តាមរយៈសារអេឡិចត្រូនិចមួយឆ្លើយតបនឹង VOD នៅថ្ងៃនេះ អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា លោក David Josar ពន្យល់ថា កម្មវិធីកសាងសមត្ថភាព ដែលផ្ដល់ទៅអគ្គនាយកដ្ឋានពន្ធដារ បានបញ្ចប់នៅខែធ្នូឆ្នាំ២០១៦។
ប្រភព៖VOD
http://bit.ly/2I6Ttir