ក្នុងសប្តាហ៍នេះ បណ្តឹងថ្មីមួយផ្សេងទៀតរបស់ក្រុមមេធាវី ដែលការពារក្តីឲ្យលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ នឹងត្រូវដាក់ទៅកាន់សាលាឧទ្ធរណ៍។ លោក ផែង ហេង មេធាវីមួយរបស់លោក កឹម សុខា ប្រាប់សារព័ត៌មានថ្មីៗថា បណ្តឹងនេះ គឺដើម្បីសុំជំទាស់នឹងចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដែលសម្រេចពន្យារពេលឃុំលោក កឹម សុខា ក្នុងពន្ធនាគាររយៈពេល៦ខែទៀត។
ប្រភព៖ថ្មីៗ
http://bit.ly/2D6f3zA