សមត្ថកិច្ច​ខែត្រ​ក្រចេះ​បាញ់រះ​ពលរដ្ឋ​តវ៉ា​ជម្លោះ​ដីធ្លី​​ស្លាប់​៦​នាក់​និង​របួស​ច្រើន​នាក់

2018-03-09 08:13:00 4664 Views

មន្ត្រី​ស៊ើបអង្កេត​នៃ​សមាគម​សិទ្ធិមនុស្ស នៅ​ខែត្រ​ក្រចេះ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៨ មីនា នេះ​ថា ក្រុម​សមត្ថកិច្ច​ចម្រុះ​បាញ់​ពលរដ្ឋ​តវ៉ា​ជម្លោះដីធ្លី​នៅ​ក្នុង​ស្រុក​ស្នួល ខែត្រ​ក្រចេះ ស្លាប់​៦​នាក់ និង​ជាង​១០​នាក់​រង​របួស និង​៤០​នាក់​ទៀត​ត្រូវ​ចាប់ខ្លួន។លោក ប៊ី វ៉ាន់នី មាន​ប្រសាសន៍​ថា ព័ត៌មាន​បឋម​ដែល​លោក​ទទួល​បាន ជម្លោះដីធ្លី​នេះ​កើតឡើង​នៅ​ក្រោយ​ពេល​អាជ្ញាធរ​ខែត្រ​ក្រចេះ បាន​ទៅ​ដោះស្រាយ​ជម្លោះដីធ្លី​ជូន​ក្រុម​ពលរដ្ឋ​ប្រមាណ ៣០០​គ្រួសារ កាលពី​ថ្ងៃ​ទី​៧ មីនា មិន​ត្រូវរ៉ូវ​គ្នា ហើយ​ពលរដ្ឋ​ប្រមាណ​៤០០​នាក់​បាន​នាំគ្នា​បិទ​ផ្លូវ​ជាតិ​លេខ​៧៧​អា នៅ​វេលា​ម៉ោង ៩ព្រឹក រហូតដល់​ម៉ោង ១២​ថ្ងៃ ក៏​មាន​អំពើ​ហិង្សា​ផ្ទុះ​អាវុធ បាញ់រះ​ទៅលើ​ក្រុម​ប្រជាពលរដ្ឋ​បិទ​ផ្លូវ​ទាំងនោះ។ លោក​បញ្ជាក់​ថា សមត្ថកិច្ច​ចុះ​បង្ក្រាប​នេះ មាន​ទាហាន​ប្រមាណ​១៥០​នាក់ រួម​ទាំង​នគរបាល និង​កង​រាជ​អាវុធ​ជាច្រើន​ទៀត។

ប្រភព៖RFA

http://bit.ly/2twTTLE


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា