ភរិយាលោកបណ្ឌិត កែម ឡី អ្នកស្រី ប៊ូ រចនា ចេញមុខអំពាវនាវជាលើកទីមួយ នៅតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ស្នើសុំឲ្យពលរដ្ឋខ្មែរនៅក្រៅប្រទេស ចេញមុខធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន សែន នៅពេលដែលលោកទៅចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-អូស្ត្រាលី នាពេលខាងមុខនេះ។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា យល់ថា ការអំពាវរបស់លោកស្រី ប៊ូ រចនា មិនមែនជាឆន្ទៈចេញពីចិត្តទេ ដោយលោកចោទប្រកាន់ថា ជាការធ្វើតាមការញុះញង់របស់ក្រុមណាមួយ។
ប្រភព៖RFA
http://bit.ly/2DjIajc