មេធាវី​លោក សម រង្ស៊ី សុំ​តុលាការ​អាមេរិក ឲ្យ​ពន្លឿន​ចំណាត់​ការ​រឿង​ភស្តុតាង​លោក ហ៊ុន សែន ទិញ​Likes ហ្វេសប៊ុក​

2018-03-12 08:23:00 4667 Views

មេធាវី​ការពារ​ក្ដី​លោក សម រង្ស៊ី បាន​ដាក់​ទៅ​តុលាការ កាល​ពី​ថ្ងៃ​ទី​០៧ មីនា កន្លង​ទៅ​នេះ ក្រោយ​ពី​ក្រុម​ហ៊ុន​ហ្វេសប៊ុក បាន​ដាក់ពាក្យ​ប្ដឹង​ទាស់​ទៅ​នឹង​បណ្ដឹង​លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី​០១ ខែ​មីនា។ ក្រុមហ៊ុន​ហ្វេសប៊ុក ស្នើសុំ​ឲ្យ​តុលាការ​កុំ​ចាត់ការ​លើ​បណ្ដឹង​លោក សម រង្ស៊ី ដោយសារ​តែ​សំណើសុំ​ឲ្យ​បង្ហាញ​ភស្តុតាង​នោះ មាន​ទំហំ​ធំ និង​មាន​ភាព​ទូលាយ​ខ្លាំង​ពេក ដែល​ជា​ការ​ដាក់​សម្ពាធ​ខ្លាំង ដែល​មិន​ចាំបាច់ ទៅ​លើ​ការ​ប្រើប្រាស់​ធនធាន​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​បណ្ដឹង​នេះ និង​ម្យ៉ាង​ទៀត ការ​បង្ហាញ​ព័ត៌មាន​សម្ងាត់​ណា​មួយ អាច​ប៉ះពាល់​ដល់​ការ​សម្ងាត់​ផ្នែក​ពាណិជ្ជកម្ម និង​ទំនាក់ទំនង​របស់​អាមេរិក ជាមួយ​រដ្ឋ​បរទេស ដែល​ជា​កម្មវត្ថុ នៃ​បណ្តឹង​នេះ។ មិន​តែ​ប៉ុណ្ណោះ ក្រុមហ៊ុន​ហ្វេសប៊ុក អះអាង​បន្ថែម​ថា ការ​បង្ហាញ​ព័ត៌មាន​សម្ងាត់​បែប​នេះ វា​នឹង​ប៉ះពាល់​ដល់​ច្បាប់​អាមេរិក​ផង​ដែរ។

ប្រភព៖RFA

http://bit.ly/2p2DI3V


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា