ក្រោយពីមានករណីផ្ទុះអំពើហិង្សានៃការប៉ះទង្គិចគ្នារវាងពលរដ្ឋ និងសមត្ថកិច្ច នៅឃុំ ២ធ្នូ ក្នុងស្រុកស្នូល ខេត្តក្រចេះ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនមក ក្រៅពីទាត់ចោលនូវរាល់ព័ត៌មានដែលថាមានមនុស្សស្លាប់ និងរបួសក្នុងហេតុការណ៍នេះ អាជ្ញាធរ និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល បានទម្លាក់កំហុសទាំងស្រុង លើពលរដ្ឋអ្នកតវ៉ា។ ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងការពារ លោកទៀ បាញ់ បានថ្លែងនៅថ្ងៃម្សិលមិញដែរថា នេះជារឿងតូច ដែលគេយកមកធ្វើជារឿងធំ ហើយវាយប្រហារមកលើគណបក្សប្រជាជនកម្ពុជា។
ប្រភព៖RFI
http://bit.ly/2Hqe2Fd