អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្ម៊ីត (Rhona Smith) បានជួបពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង អំពីបញ្ហាដែលនាំឲ្យមានការសម្រេចចិត្តរំលាយ គណបក្សសង្គ្រោះជាតិ កាលពីចុងឆ្នាំ ២០១៧ រួមទាំងបញ្ហាចំនួនអ្នកជាប់ឃុំណែនណាន់តាន់តាប់ នៅក្នុងពន្ធនាគារ ហើយលោកស្រីក៏បានលើកឡើងផងដែរ អំពីរឿងរាជរដ្ឋាភិបាលប្រើប្រាស់អគ្គនាយកដ្ឋានពន្ធដារ នៅក្នុងការបង្ក្រាបទៅលើអង្គការសង្គមស៊ីវិល និងកាសែត ឌឹខេមបូឌាដេលី ក្នុងជំនួបដាច់ដោយឡែកពីគ្នាជាមួយក្រសួងហិរញ្ញវត្ថុ ក្នុងកំឡុងពេលលោកស្រី ស្ម៊ីត នៅក្នុងប្រទេសកម្ពុជា។
ប្រភព៖ភ្នំពេញប៉ុស្តិ៍
http://bit.ly/2p6aK3f