អ្នកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ បានបន្តបង្ហាញក្តីបារម្ភ ពីស្ថានភាពសិទ្ធិមនុស្សដែលមិនមានភាពប្រសើរឡើងនៅកម្ពុជា ហើយថា ប្រទេសនេះ បានដើរមកដល់ផ្លូវបំបែកហើយ ដោយបានអំពាវនាវឲ្យរដ្ឋាភិបាលជ្រើសរើសដើរតាមមាគ៌ាសិទ្ធិមនុស្ស។ នៅក្នុងថ្ងៃបញ្ចប់ដំណើរទស្សនកិច្ចលើកទីប្រាំមកកាន់កម្ពុជា អ្នកជំនាញការសិទ្ធិមនុស្សរូបនេះ បានថ្លែងក្នុងសន្និសីទព័ត៌មានមួយថា អនាគតប្រជាធិបតេយ្យ សេរីពហុបក្ស នៅកម្ពុជា នឹងជួបបញ្ហាដែលកាន់តែធ្ងន់ធ្ងរ បើគណបក្សសង្គ្រោះជាតិខកខានមិនបានចូលរួមការបោះឆ្នោតនៅក្នុងខែកក្កដា ខាងមុខនេះ។
ប្រភព៖VOA
http://bit.ly/2p9lb6f