អង្គការឃ្លាំមើលបញ្ហាសិទ្ធិមនុស្ស Human Rights Watch ចង់ឲ្យប្រទេសអូស្ត្រាលី ដាក់បញ្ហាសិទ្ធិមនុស្សទៅក្នុងរបៀបវារៈសម្រាប់កិច្ចប្រជុំកំពូលជាមួយថ្នាក់ដឹកនាំប្រទេសអាស៊ីអាគ្នេយ៍។ ជាកិច្ចប្រជុំដែលនឹងរៀបចំធ្វើនៅថ្ងៃទី១៧ ដល់១៨មីនាខាងមុខ។ នេះបើតាមសេចក្ដីថ្លែងការណ៍សង្ខេបស្ដីពីស្ថានភាពសិទ្ធិមនុស្សនៃបណ្ដាប្រទេសអាស៊ាន ដែលអង្គការ Human Rights Watch ចេញផ្សាយនៅថ្ងៃពុធ ទី១៤មីនានេះ។ នៅក្នុងសេចក្ដីថ្លែងការណ៍សង្ខេបនោះ បញ្ហាសិទ្ធិមនុស្សនៅកម្ពុជាត្រូវបានអង្គការ Human Rights Watch ចាត់ទុកថា ធ្លាក់ទៅក្នុងស្ថានភាពកាន់តែយ៉ាប់យ៉ឺនគួរឲ្យបារម្ភ។
ប្រភព៖RFI
http://bit.ly/2HB1tHt