សមាគមគ្រូបង្រៀនដ៏លេចធ្លោនៅកម្ពុជានៅថ្ងៃទី ១៤ ខែមីនានេះ បានអំពាវនាវដល់អង្គការអន្ដរជាតិនានា ឱ្យជួយធ្វើអន្តរាគមន៍ក្នុងរឿងអតីតសមាជិកគណបក្សប្រឆាំង ១៣ រូប ដែលត្រូវបានបាត់បង់ការងារដោយសារក្រសួងអប់រំលុបឈ្មោះពួកគេដោយគ្មានមូលហេតុត្រឹមត្រូវ។លោកស្រី អ៊ុក ឆាយាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យហៅកាត់ថា(CITA) បានហៅការបញ្ឈប់នេះថា ជា«រឿងនយោបាយ»។ នេះបើតាមលិខិតមួយដែលបានផ្ញើទៅសហភាពសហជីពអន្តរជាតិ (ITUC) អង្គការពលកម្មអន្តរជាតិនិងអង្គការអប់រំអន្តរជាតិ។
ប្រភព៖ភ្នំពេញប៉ុស្តិ៍
http://bit.ly/2pbJ2kS