ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជា នឹងមានគោលដៅបង្កើន ចំនួនអ្នកស្រាវជ្រាវ ធ្វើការពេញម៉ោង រហូតទៅដល់២០០០នាក់ នៅឆ្នាំ២០៣០ខាងមុខ ។ក្នុងពិធីសន្និសីទចក្ខុវិស័យ ប្រទេសកម្ពុជា ឆ្នាំ២០១៨ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ លោក ហ៊ុន សែន បានថ្លែងឲ្យដឹងថា ការចំណាយរបស់កម្ពុជាក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍ នៅមានតិចនៅឡើយដែលមានត្រឹម ០,១២% នៃផលិតផលក្នុងស្រុកសរុប (ផ ស ស ) ក្នុងឆ្នាំ២០១៥ ធៀបនឹង ០,៦៣% នៅថៃ និង១,៥% នៅម៉ាឡេស៊ី ។
ប្រភព៖ដើមអម្ពិល
http://bit.ly/2GthShr