បើទោះបីជាលោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានបញ្ចប់ដំណើរទស្សនកិច្ចលើកទី៥របស់លោកស្រី និងបានចាកចេញពីកម្ពុជាហើយក៏ដោយ ក៏ការជជែកវែកញែកពីបញ្ហាសិទ្ធិមនុស្សនៅតែបន្ត។ រវាងសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ និងសិទ្ធិមនុស្ស ថាតើមួយណាមានអាទិភាពសំខាន់ជាងគេ? ប្រមុខការទូតកម្ពុជា តាមរយៈសេចក្ដីថ្លែងការណ៍មួយ ចុះថ្ងៃទី១៥ខែមីនានេះ គូសបញ្ជាក់ថា សន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ ជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់ការលើកស្ទួយសិទ្ធិមនុស្ស។ ប៉ុន្តែលោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា យល់ឃើញផ្សេង។
ប្រភព៖RFI
http://bit.ly/2FYYFGC