នគរបាលជាតិ បានសម្រេចដាក់ពាក្យបណ្ដឹងប្រឆាំងនឹងអតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចោទអតីតមេបក្សប្រឆាំងរូបនេះថា «ក្បត់ជាតិ»។កាលពីព្រឹកម្សិលមិញ ក្នុងពិធីសម្ពោធស្ពាននៅឯខេត្តកំពង់ចាម លោក ហ៊ុន សែន បញ្ជាផ្ទាល់មាត់ទៅក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ឲ្យបន្តស៊ើបអង្កេតលើលោក សម រង្ស៊ី ដោយលោកចោទអតីតមេបក្សប្រឆាំងរូបនេះថា បានចុះហត្ថលេខាជាមួយលោក កុក ស និងសន្យាកាត់ខេត្តខ្មែរចំនួន ៤ ទៅឲ្យវៀតណា ប្រសិនបើបក្សប្រឆាំងឈ្នះការបោះឆ្នោតឈានទៅរៀបចំរដ្ឋាភិបាល។
ប្រភព៖VOD
http://bit.ly/2tNaU4v