តុលាការ​កំពូល មិន​ឲ្យ​អតីត​បុគ្គលិក RFA​ បាន​នៅ​ក្រៅឃុំនោះទេ

2018-03-16 14:16:00 4660 Views

រឿង​ក្តី​សុំ​នៅ​ក្រៅ​ឃុំ​របស់​អតីតអ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី ២ នាក់ ត្រូវ​បាន​តុលាការ​កំពូល​ប្រកាស​បដិសេធ កាលពី​ម៉ោង​ជាង ១២ ថ្ងៃ​ត្រង់​ ក្រោយ​សវនាការសាធារណៈ​​នៅ​ព្រឹកថ្ងៃ​ទី ១៦ ខែមីនានេះ​។អតីត​បុគ្គលិក RFA ​ទាំង​ ២ នេះ ​មាន​ឈ្មោះ អ៊ួន ឈិន អាយុ​ ៤៨ ឆ្នាំ និង​ យាង សុធារិន ហៅ​ យាង សុជាមេត្តា អាយុ​ ៣៤​ ឆ្នាំ ​ត្រូវ​បាន​នគរបាល​ឃាត់​ខ្លួន​នៅ​ផ្ទះ​សំណាក់​ម៉ារឌី​​ ក្នុង​ខណ្ឌ​មានជ័យ ​រាជធានី​ភ្នំពេញ​​ កាលពី​ថ្ងៃ​ទី​ ១៤ ខែ​វិច្ឆិកា​ និង បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នា​ថ្ងៃ​ទី ១៨ ខែ​វិច្ឆិកា ឆ្នាំ​ ២០១៧ ​ក្រោម​ការ​ចោទប្រកាន់​ពី​ «​បទ​ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​​ព័ត៌មាន​ជា​អាទិ៍​ ដែល​បង្ក​ឲ្យ​មាន​ការ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ​» ​តាម​បញ្ញត្តិ​មាត្រា​ ៤៤៥ នៃ​ក្រមព្រហ្មទណ្ឌ។ បទចោទនេះ បើ​សិន​តុលាការ​រក​ឃើញ​កំហុស ​អាច​​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី ៧ ​ឆ្នាំ​ទៅ ១៥ ​ឆ្នាំ​។

ប្រភព៖ភ្នំពេញប៉ុស្តិ៍

http://bit.ly/2DwhP1y


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា