បន្ទាប់ពីនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានដាក់ពាក្យបណ្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់លោកសម រង្ស៊ី ពីបទ «ក្បត់ជាតិ ឃុបឃិតចង់កាត់ទឹកដីឲ្យវៀតណាម» លោកសម រង្ស៊ី បានចេញប្រតិកម្មតបវិញភ្លាមថា លោកហ៊ុន សែន កំពុងតែដើរតាមគន្លងរបស់ប៉ុល ពត ដែលរកលេសគ្រប់បែបយ៉ាងចោទគេឯងថា ជាជនក្បត់ជាតិ។ លោកសម រង្ស៊ី បញ្ជាក់ថា ការពិតទៅ លោកហ៊ុន សែន ទេ ដែលជាជនក្បត់ជាតិ កាត់ដីឲ្យវៀតណាមនោះ។ យ៉ាងណាមិញ អ្នកវិភាគបញ្ហាសង្គម និងនយោបាយ បានលើកឡើងថា ការចោទប្រកាន់គ្នារបស់អ្នកនយោបាយខ្មែរបែបនេះ នាំតែធ្វើឲ្យប្រទេសវៀតណាម សើចចំអកទៅវិញទេ។
ប្រភព៖RFI
http://bit.ly/2Iw5YUD