លោក ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានស្នើឲ្យមានការពិចារណាបើកជើងហោះហើរត្រង់ កម្ពុជា-អូស្រ្តាលី ខណៈប្រជាពលរដ្ឋខ្មែរ រស់នៅអូស្រ្តាលី មានប្រមាណ ៦ម៉ឺននាក់ ។នៅក្នុងជំនួបពិភាក្សា ការងារជាមួយ លោក Jeremy Johnson ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មអូស្រ្តាលី នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ លោកហ៊ុន សែន បានឲ្យដឹងថា កម្ពុជានាសព្វថ្ងៃនេះ គឺបានទាក់ទាញអ្នកវិនិយោគ ទុនពីបរទេសជាច្រើន ។ លោក ចង់ឃើញការវិនិយោគពីអូស្ត្រាលី នៅកម្ពុជាឲ្យកាន់តែច្រើនឡើងថែម។
ប្រភព៖ដើមអម្ពិល
http://bit.ly/2FPW8LA