លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា លោកកំពុងឲ្យស៊ើបអង្កេតការបាញ់សម្លាប់លោក កែម ឡី ដោយលោកដាក់ការសង្ស័យថាឃាតកម្មនេះបង្កឡើងដោយចារកម្មរបស់អាមេរិក។លោក ហ៊ុន សែន ក្នុងពិធីជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែរ នៅប្រទេសអូស្ត្រាលីនាថ្ងៃនេះ ថ្លែងថា លោកសោកស្តាយ ដែលប្រពន្ធលោក កែម ឡី លោកស្រី ប៊ូ រចនា សម្រេចចិត្តចូលរួមធ្វើបាតុកម្មនៅប្រទេសអូស្តា្រលីប្រឆាំងនឹងវត្តមានរូបលោក ដោយថា លោកជាអ្នកនៅពីក្រោយការបាញ់សម្លាប់ប្តីអ្នកស្រី។
ប្រភព៖VOD
http://bit.ly/2HDBv68