ក្រសួងព័ត៌មានបានស្នើទៅកាន់ក្រសួងការបរទេសឲ្យជួយអន្តរាគមន៍ទៅកាន់វិទ្យុអាស៊ីសេរី តាមរយៈស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ឲ្យវិទ្យុមួយនេះ កែតម្រូវអត្ថបទរបស់ខ្លួនដែលបានចុះផ្សាយជុំវិញបញ្ហាជម្លោះដីធ្លីនៅខេត្តក្រចេះកាលពីសប្ដាហ៍មុន។ក្រសួងព័ត៌មានបានចេញលិខិតមួយចុះថ្ងៃទី១៥ ខែ មីនា ផ្ញើទៅកាន់រដ្ឋមន្រ្តីក្រសួងការបរទេស ដោយលើកឡើងថា កាលពីថ្ងៃទី០៨ ខែមីនា វិទ្យុអាស៊ីសេរី បានផ្សាយព័ត៌មានមិនពិតថា មានពលរដ្ឋ ៦នាក់ ត្រូវបានសម្លាប់ និង ៤០នាក់ទៀតរងរបួសក្នុងហេតុការណ៍ប្រឈមមុខដាក់គ្នាដោយហិង្សារវាងអ្នកភូមិ និងសមត្ថកិច្ចចម្រុះ ជុំវិញជម្លោះដីធ្លីនៅស្រុកស្នួល ខេត្តក្រចេះ។
ប្រភព៖VOD
http://bit.ly/2FGeClK