មេធាវីការពារក្តីឲ្យមេដឹកនាំអតីតបក្សប្រឆាំង បានអះអាងថា កូនក្ដីលោកនឹងបង្ហាញខ្លួននៅក្នុងសវនាការ ប្រសិនបើតុលាការជាន់ខ្ពស់នាំខ្លួនកូនក្ដីរបស់លោកចូលសវនាការនៅសប្ដាហ៍ក្រោយនេះ ដូចទៅនឹងសេចក្ដីរាយការណ៍ថ្មីៗនេះ។ដោយអះអាងថា បានដកស្រង់ខ្លឹមសារនៃលិខិតបង្គាប់ឲ្យនាំខ្លួនរបស់សាលឧទ្ធរណ៍នោះ សារព័ត៌មានស្និទ្ធនឹងរដ្ឋាភិបាល Fresh News បានផ្សាយកាលពីថ្ងៃម្សិលមិញថា លោក កឹម សុខា នឹងត្រូវបាននាំខ្លួនចូលសវនាការបណ្ដឹងសុំនៅក្រៅឃុំ ដែលនឹងធ្វើឡើងនៅសាលាឧទ្ធរណ៍នៅថ្ងៃទី២៧ ខែមីនានេះ។
ប្រភព៖VOD
http://bit.ly/2ppedJs