អតីតប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាមន្ត្រីក្រសួងមហាផ្ទៃលោក ប៊ុន ហុន ត្រូវបានផ្តល់អំណាចបន្ថែមដើម្បីអាចចុះហត្ថលេខាជំនួសលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃពាក់ព័ន្ធនឹងអង្គការក្រៅរដ្ឋាភិបាល និងសមាគម។លោក ប៊ុន ហុន ត្រូវបានដំឡើងឋានៈជាអនុរដ្ឋលេខាធិការនៅក្រសួងមហាផ្ទៃកាលពីខែកុម្ភៈឆ្នាំមុន និងត្រូវបានផ្តល់តួនាទីបន្ថែមជាសមាជិក «វេទិកាសង្គមស៊ីវិល» របស់រដ្ឋាភិបាលដែលទើបបង្កើតថ្មី និងត្រូវបានផ្តល់អំណាចតាក់តែងគោលនយោបាយគ្រប់គ្រងអង្គការក្រៅរដ្ឋាភិបាល។
ប្រភព៖ភ្នំពេញប៉ុស្តិ៍
http://bit.ly/2DDoiaP