ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាថ្លែងថា គំនិតដែលថាលោក ជុន ច័ន្ទបុត្រ ភ័យខ្លាចនៅសហរដ្ឋអាមេរិកគឺជាគំនិត «ឆ្កួតៗ» និងគ្មានតម្លៃនឹងយកមកនិយាយទេ ស្របពេលដែលក្រសួងព័ត៌មានបានស្នើឲ្យក្រសួងការបរទេសកម្ពុជាជួយអន្តរាគមន៍ឲ្យវិទ្យុអាស៊ីសេរីកែតម្រូវព័ត៌មានអំពីហិង្សានៅក្រចេះកាលពីថ្ងៃទី ៨ ខែមីនា។លោក William Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានថ្លែងនៅខេត្តកំពង់ធំកាលពីម្សិលមិញថា អាមេរិកមានសារព័ត៌មានសេរី និងបើកចំហជាងគេនៅលើពិភពលោក ហើយថាគ្មានអ្នកសារព័ត៌មានណាម្នាក់ភ័យខ្លាចឡើយ។
ប្រភព៖ភ្នំពេញប៉ុស្តិ៍
http://bit.ly/2pn3FdU