អ្នកជំនាញការបោះឆ្នោត និងអ្នកឃ្លាំមើលសង្គមព្យាករថា អវត្តមានរបស់អតីតគណបក្សសង្គ្រោះជាតិដែលជាគូប្រកួតប្រជែងដ៏ស្រួចស្រាល់ជាមួយគណបក្សប្រជាជនអាចនឹងធ្វើឲ្យចំនួនអ្នកទៅបោះឆ្នោតជាតិនាខែកក្កដាខាងមុខធ្លាក់ចុះ បើទោះបីជាបច្ចុប្បន្នមេដឹកនាំគណបក្សកាន់អំណាច បានប្រឹងប្រែងចុះមូលដ្ឋាន និងធ្វើការអំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោត ឬទៅបោះឆ្នោតឲ្យគណបក្សខ្លួនយ៉ាងណាក៏ដោយ។អ្នកជំនាញការបោះឆ្នោតលោក យឿង សុធារ៉ា ដែលជាទីប្រឹក្សាផ្នែកច្បាប់នៅអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែលថ្លែងថា ការអំពាវនាវជាបន្តបន្ទាប់របស់ថ្នាក់ដឹកនាំបក្សកាន់អំណាចគឺដើម្បីផ្ដល់ភាពស្របច្បាប់ដល់បក្សរបស់ខ្លួន បើមានអត្រាអ្នកទៅបោះឆ្នោតកាន់តែច្រើន។
(សូមបញ្ជាក់: លោក យឿង សុធារ៉ា ជាអតីតបុគ្គលិកនៃអង្គការComfrel)
ប្រភព៖ភ្នំពេញប៉ុស្តិ៍
http://bit.ly/2FQhYmc