លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប់លេខ៤ ក្នុងចំណោមមេដឹកនាំផ្ដាច់ការ ដែលក្រាញអំណាចយូរជាងគេនៅលើពិភពលោក ចំនួនដប់នាក់ ដែលកំពុងកាន់អំណាច។ សារព័ត៌មាន AFP ចុះផ្សាយនៅថ្ងៃទី ២០ ខែ មីនា ថាក្នុងចំណោមមេដឹកនាំទាំងដប់នាក់នោះ ភាគច្រើនលើសលុប គឺមេដឹកនាំជនជាតិស្បែកខ្មៅ នៅទ្វីបអាហ្វ្រិក ដូចជាប្រទេស កាមេរូន (Cameroon) ដែលមានមេដឹកនាំក្រាញអំណាចរហូតដល់ ៣៥ឆ្នាំ។ សូម្បីតែប្រធានាធិបតីរុស្ស៊ី ដែលទើបជាប់ឆ្នោតបន្តទៀត គឺលោក ប្លាឌីមៀ ពូទីន (Vladimir Putin) ដែលពិភពលោកថា ជាមេដឹកនាំក្រាញអំណាចយូរជាងគេដែរ ប៉ុន្តែ នៅស្ថិតក្នុងលេខរៀងក្រោមលោក ហ៊ុន សែន ឆ្ងាយរហូតដល់លេខរៀងទី២០ ឯណោះ ព្រោះលោក ប្លាឌីមៀ ពូទីន កាន់អំណាចបានយូរណាស់ដែរ តែទើបតែបាន ១៨ឆ្នាំប៉ុណ្ណោះ។
ប្រភព៖RFA
http://bit.ly/2prVy0F