តំណាងសមាគមមូលនិធិក្រុមហ៊ុនបញ្ជាទិញអន្តរជាតិធំៗចំនួនប្រាំមួយ ដែលភាគច្រើនមកពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានព្រមានរដ្ឋាភិបាលកម្ពុជា អំពីភាពគ្រោះថ្នាក់នៃវិស័យកាត់ដេររបស់កម្ពុជា ដែលពួកគេបានពណ៌នាថា ជាឧស្សាហកម្មជោគជ័យមួយរបស់ប្រទេសនេះ។ នេះបើយោងតាមលិខិតរបស់តំណាងសមាគមមូលនិធិក្រុមហ៊ុនបញ្ជាទិញធំៗទាំងប្រាំមួយនេះដែល VOA បានទទួលនៅថ្ងៃ អង្គារ នេះ។ការព្រមានរបស់តំណាងសមាគមមូលនិធិក្រុមហ៊ុនបញ្ជាទិញនេះបានធ្វើឡើងក្នុងពេលប្រាំខែដែលរដ្ឋាភិបាល មិនបានធ្វើឲ្យប្រសើរឡើងក្នុងការអនុវត្តសិទ្ធិរបស់កម្មករដើម្បីជ្រើសរើសភាពជាតំណាងសម្រាប់ការចរចាដោះស្រាយវិវាទការងារ និងបញ្ហាជាច្រើនទៀត ដែលក្នុងនោះមានបញ្ហាពាក់ព័ន្ធការស្រាវជ្រាវរកតួលេខប្រាក់ឈ្នួលអប្បបរមា ខណៈដែលមេដឹកនាំសហជីព ដែលធ្វើការបម្រើប្រយោជន៍កម្មករកំពុងជាប់ក្នុងបណ្តឹងព្រហ្មទណ្ឌជាច្រើនករណី និងការរឹតត្បិតសេរីភាពសហជីពនៅបន្តកើតមានឡើងនៅឡើយ។
ប្រភព៖VOA
http://bit.ly/2HS44N7