ក្រសួងមហាផ្ទៃបានអះអាងថា ខ្លួនបានបិទបញ្ចប់ការស៊ើបអង្កេតទាំងស្រុងហើយ លើករណីផ្ទុះអាវុធនៅក្នុងការប៉ះទង្គិចគ្នា នៅក្នុងជម្លោះដីធ្លី នៅឃុំ២ធ្នូ ស្រុកស្នួលខេត្តក្រចេះ ដោយបានបញ្ជាក់ជាថ្មីថា “គ្មាននរណាម្នាក់បានស្លាប់” នៅក្នុងហេតុការណ៍ដោយហិង្សានោះទេ។ របាយការណ៍នេះ គឺផ្ទុយពីការចុះផ្សាយរបស់សារព័ត៌មានមួយចំនួនថា មានអ្នកស្លាប់៦នាក់ និងរាប់សិបនាក់បានរងរបួស។ មន្រ្តីសិទ្ធិមនុស្សលីកាដូ បានយល់ស្របនឹងរបាយការណ៍របស់ក្រសួងមហាផ្ទៃដែលថា មិនមានមនុស្សស្លាប់។
ប្រភព៖RFI
http://bit.ly/2DIEfwl