សមាជិកបណ្ដាញសហគមន៍ព្រៃឡង់ បានសម្រេចពន្យារពេលរៀបចំពិធីបំបួសដើមឈើទៅថ្ងៃក្រោយវិញ ដោយថា ដើម្បីកុំឲ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធចោទប្រកាន់មកលើពួកគេថាជាក្រុមប្រឆាំងរដ្ឋាភិបាល ខណៈស្ថានការណ៍នយោបាយបច្ចុប្បន្នកំពុងឡើងកម្ដៅ។ក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃម្សិលមិញនេះ បណ្ដាញសហគមន៍ព្រៃឡង់ ដែលជាព្រៃឈើគ្របដណ្ដប់លើខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ និងស្ទឹងត្រែងផងនោះ គ្រោងរៀបចំពិធីបំបួសដើមឈើនៅថ្ងៃទី២៦ ខែមីនា ប៉ុន្តែ បានប្រកាសផ្អាកទៅវិញ។
ប្រភព៖VOD
http://bit.ly/2u4g5x5