សំណុំរឿងអតីតតំណាងរាស្ត្រ ២ រូប នៃគណបក្សសង្គ្រោះជាតិ ដែលរងការវាយដំដោយក្រុមអង្គរក្សនាយករដ្ឋមន្ត្រី បានឈានជិតដល់រយៈពេល ២ ឆ្នាំ ទើបសាលាឧទ្ធរណ៍ ប្រកាសនឹងបើកសវនាការនៅថ្ងៃសុក្រនេះ ប៉ុន្តែមេធាវីថា ពួកគេនឹងមិនចូលរួមនោះទេ ដោយសារកំពុងស្ថិតនៅក្រៅប្រទេស។អតីតតំណាងរាស្ត្រលោក គង់ សភា និង ញ៉យ ចំរើន ដែលកំពុងស្ថិតនៅក្រៅប្រទេស ត្រូវបានជនជាប់ចោទ ៣ នាក់ ដែលគេស្គាល់ថា ជា អង្គរក្សលោក ហ៊ុន សែន បានប្រើហិង្សារហូតដល់របួសជាទម្ងន់ នៅច្រកខាងត្បូងវិមានរដ្ឋសភា កាលពីខែកក្កដា ឆ្នាំ ២០១៥។
ប្រភព៖ភ្នំពេញប៉ុស្តិ៍
http://bit.ly/2pr9GqU