លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃពុធនេះ ប្រកាសថ្កោលទោសចំពោះការប្រើហិង្សាលើលោកសាស្រ្តាចារ្យ ស៊ុយ សារ៉េត កាលពីសប្តាហ៍កន្លងទៅ ហើយថា លោក«មានការឈឺចាប់» ដែលកម្ពុជាកើតមាននូវអំពើហិង្សាលើដងវិថីបែបនេះ។ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី មកពីរោងចក្រសហគ្រាសចំនួន៥ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ លោកនាយករដ្ឋមន្រ្តីលើកឡើងថា ការប្រើហិង្សាលើអ្នកបើកបរក្នុងរឿងគ្រោះថ្នាក់ចរាចរណ៍ មិនមែនជារឿងត្រូវស្វាគមន៍នោះទេ តែលោកថា គឺជារឿងដែលត្រូវថ្កោលទោស។
ប្រភព៖VOA
http://bit.ly/2udURgm