អតីតតំណាងរាស្ត្រមួយចំនួននៃគណបក្សសង្គ្រោះជាតិ ដែលមិនបានគេចខ្លួនទៅក្រៅប្រទេស បានរួមគ្នាដាក់សំណើមួយ ទៅកាន់អគ្គនាយកដ្ឋានពន្ធនាគារ ដើម្បីសុំចូលជួបអតីតតំណាងរាស្ត្រដូចគ្នា គឺលោក អ៊ុំ សំអាន ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ។ ក្រៅពីលោក អ៊ុំ សំអាន នៅមានលោក មាជ សុវណ្ណារ៉ា អតីតមន្ត្រីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ និងសកម្មជនជាង១0ផ្សេងទៀត ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ ក៏ត្រូវបានស្នើសុំការអនុញ្ញាតដើម្បីចូលជួបផងដែរ។
ប្រភព៖ថ្មីៗ
http://bit.ly/2HT7LC7