អតីតមេបក្សប្រឆាំង ធ្លាប់ព្រមានថា បើលោក ហ៊ុន សែន មិនព្រមចរចាស្ដារលទ្ធិប្រជាធិបតេយ្យ អាចនឹងត្រូវទម្លាក់ពីតំណែង។អ្នកវិភាគនយោបាយវ័យក្មេង លោក ហង្ស វិទូ ហៅការសម្រេចចិត្តបិទផ្លូវចរចាជាការសម្រេចចិត្តខុសរបស់ លោក ហ៊ុន សែន។ លោក វិភាគថា មន្ត្រីក្នុងជួរគណបក្សកាន់អំណាច និងមន្ត្រីបក្សប្រឆាំង សុទ្ធតែខកចិត្តចំពោះការបិទផ្លូវចរចារបែបនេះ ព្រោះវាធ្វើឲ្យខាតបង់ប្រយោជន៍ពលរដ្ឋទាំងមូល៖ «ជាសរុបខ្ញុំយល់ឃើញថា ការបិទផ្លូវចរចានេះ ជាការសម្រេចចិត្តមួយដែលខុសឆ្គងហើយ ប្រសិនបើគ្មានការកែប្រែក្នុងកម្រិតណាមួយ ដែលអាចទទួលយកបានទេ នឹងធ្វើឲ្យស្ថានការណ៍នយោបាយនៅកម្ពុជា កាន់តែធ្លាក់ដុនដាបទៅៗ ជាពិសេស នៅមុនថ្ងៃបោះឆ្នោត»។
ប្រភព៖RFA
http://bit.ly/2G2POAR