ក្រសួងដែនដីកាលពីថ្ងៃម្សិលមិញ បានឲ្យដឹងថាក្រុមហ៊ុនស្ករ និងប្រជាពលរដ្ឋរាប់រយគ្រួសារនៅក្នុងខេត្តកោះកុងបានព្រមព្រៀងគ្នាបញ្ចប់ករណីវិវាទដីធ្លីដ៏រ៉ាំរ៉ៃ។ តែមន្រ្តីអង្គការសង្គមស៊ីវិលអះអាង ថាករណីវិវាទដីធ្លីនៅឃុំជីខលើ ខេត្តកោះកុង មិនទាន់បញ្ចប់ទាំងស្រុងនៅឡើយទេ។ មិនទាន់បញ្ចប់ ដោយសារតែពលរដ្ឋជាង២០០គ្រួសារទៀត មិនទាន់ទទួលបានដំណោះស្រាយផ្លូវការណាមួយពីក្រសួងស្ថាប័នពាក់ព័ន្ធ រួមនឹងក្រុមហ៊ុនស្ករនៅឡើយ។ នេះបើតាមមន្ដ្រីអង្គការសង្គមស៊ីវិល។
ប្រភព៖RFI
https://bit.ly/2FWLrLw