ស្ថាបនិកនៃ «គណបក្ស កែម ឡី» បានសម្រេចប្តូរឈ្មោះមួយនេះចេញ និងដាក់ឈ្មោះថ្មីថា «គណបក្ស ខ្មែរតែមួយ» ក្រោយមានការតម្រូវពីក្រសួងមហាផ្ទៃ ដើម្បីឲ្យស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ ដែលមិនតម្រូវឲ្យយកតាមឈ្មោះរូបវ័ន្តបុគ្គល។ពាក្យសុំចុះបញ្ជីគណបក្សនយោបាយ ដែលមានលោក កែម រិទ្ធិសិត ជាប្រធានគណបក្ស និង ជាប្អូនប្រុសបង្កើតរបស់លោក កែម ឡី បានដាក់ចូលក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី ២៣ ខែមីនានេះ បានសុំចុះបញ្ជី «គណបក្ស ខ្មែរតែមួយ» ហើយត្រូវបាននាយកដ្ឋានកិច្ចការសមាគម និងគណបក្សនយោបាយទទួលយក និងបោះត្រារួចហើយ ។
ប្រភព៖ភ្នំពេញប៉ុស្តិ៍
https://bit.ly/2uiOeJC