ទីប្រឹក្សានាយករដ្ឋមន្រ្ដីជប៉ុន កាលពីថ្ងៃទី២៣ ខែមីនានេះ បានចោទសួរត្រង់ៗនៅចំពោះមុខប្រមុខរដ្ឋាភិបាលកម្ពុជា អំពីលទ្ធភាពនៃការចរចា ឬកិច្ចសន្ទនាផ្នែកនយោបាយជាមួយអតីតគណបក្សសង្រ្គោះជាតិ។ ជាការឆ្លើយតបលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា លោកបរាជ័យម្តងហើយម្ដងទៀត ក្នុងការប្រើប្រាស់វប្បធម៌សន្ទនាជាមួយលោក សម រង្ស៊ី។ យ៉ាងណាក៏ដោយ អ្នកវិភាគនៅតែមានសុទិដ្ឋិនិយមថា ប្រទេសជប៉ុន អាចមានតួនាទីសំខាន់ក្នុងការរកដំណោះស្រាយបញ្ហានយោបាយនៅកម្ពុជា ខណៈជប៉ុនមិនបានដកជំនួយពី គ.ជ.ប ដូចបណ្ដាប្រទេសនានានោះ។
ប្រភព៖RFI
https://bit.ly/2I4hXIi