លោក សម រង្ស៊ី នៅថ្ងៃអាទិត្យនេះ បានសំដែងការងឿងឆ្ងល់ចំពោះប្រទេសជប៉ុន ថាហេតុអ្វីបានជាប្រទេសមួយនេះ នៅតែបន្តផ្តល់ជំនួយបច្ចេកទេសដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅកម្ពុជា។ ចម្ងល់របស់អតីតប្រធានគណបក្សប្រឆាំងរូបនេះ គឺក្រោយពីទីប្រឹក្សានាយករដ្ឋមន្រ្ដីជប៉ុន បានចោទសួរត្រង់ៗនៅចំពោះមុខប្រមុខរដ្ឋាភិបាលកម្ពុជា អំពីលទ្ធភាពនៃការចរចា ឬកិច្ចសន្ទនាផ្នែកនយោបាយជាមួយអតីតគណបក្សសង្រ្គោះជាតិ។
ប្រភព៖RFI
https://bit.ly/2I2xF6x