អតីតមន្ដ្រីបក្សប្រឆាំងលោក អ៊ូ ច័ន្ទរ័ត្ន ថាសំណើរបស់លោក សុំជួបសួរសុខទុក្ខអតីតមន្រ្តីបក្សសង្គ្រោះជាតិ ១២ នាក់ ដែលកំពុងជាប់ពន្ធនាគារព្រៃស ត្រូវបានអគ្គនាយកពន្ធនាគារបដិសេធ។កាលពីថ្ងៃទី ១៩ ខែ មីនា ក្រុមអតីតមន្រ្តីបក្សសង្គ្រោះជាតិ ៥នាក់ ដែលមានលោក អ៊ូ ច័ន្ទរ័ត្នជាតំណាង បានផ្ញើលិខិតមួយទៅអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ដោយស្នើសុំជួបសួរសុខទុក្ខអតីតមន្ដ្រីបក្សប្រឆាំងជាប់ឃុំ ១២នាក់ នៅចុងខែមីនានេះ។
ប្រភព៖VOD
https://bit.ly/2pAW10r