លោក កឹម សុខា នឹងមានវត្តមាននៅសាលាឧទ្ធរណ៍នៅថ្ងៃស្អែក ដើម្បីចូលរួមសវនាការបណ្ដឹងសារទុក្ខករណីដែលចៅក្រមស៊ើបសួរបន្តឃុំខ្លួនគាត់រយៈពេល ៦ ខែទៀត។ នេះបើតាមការបញ្ជាក់ពីមន្ត្រីសាលាឧទ្ធរណ៍។លោក ទូច ថារិទ្ធ អ្នកនាំពាក្យសាលាឧទ្ធរណ៍ បានថ្លែងប្រាប់ភ្នំពេញ ប៉ុស្តិ៍យ៉ាងដូច្នេះថា៖ «សាលាឧទ្ធរណ៍បានចេញដីកាតាមនីតិវិធីអស់ហើយជូនទៅគាត់ ដើម្បីមេធាវីរបស់គាត់និងខាងជនជាប់ចោទហ្នឹងមកចូលរួមសវនាការ»។
ប្រភព៖ភ្នំពេញប៉ុស្តិ៍
https://bit.ly/2GeyIzG