អតីតប្រធានគណបក្សសង្គ្រោះជាតិ (CNRP) និងជាប្រធានចលនាសង្គ្រោះជាតិ លោក សម រង្ស៊ី នៅតែមានជំនឿលើវប្បធម៌សន្ទនា ជាមួយលោក ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ហើយ លោកសម រង្ស៊ី អះអាងថា បើមានភាពស្មោះត្រង់នឹងគ្នា នឹងពិតជាមានដំណោះស្រាយ។វប្បធម៌សន្ទនារវាងគណបក្សប្រជាជនកម្ពុជា និងអតីតគណបក្សសង្រ្គោះជាតិ ត្រូវបានបង្កើតឡើង បន្ទាប់ពីការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣ ប៉ុន្តែការបង្កើតមិនបានប៉ុន្មានផងក៏ត្រូវរំលាយទៅវិញដោយការមិនចុះសម្រុង និងមានបញ្ហាកើតឡើងរវាងបក្សទាំងពីរ ។
ប្រភព៖ដើមអម្ពិល
https://bit.ly/2IT8RPM