សាលាឧទ្ធរណ៍បើកសវនាការលើបណ្ដឹងជំទាស់នឹងដីកាសម្រេចបន្តពន្យារពេលឃុំខ្លួនលោក កឹម សុខា ៦ខែទៀត របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃអង្គារ ទី២៧ ខែមីនានេះ។សហមេធាវីការពារក្ដីលោក កឹម សុខា គឺលោកមេធាវី ផែង ហេង បានឱ្យអាស៊ីសេរីដឹងនៅថ្ងៃទី២៦ ខែមីនា ថា ក្រុមមេធាវីសង្ឃឹមថា សាលាឧទ្ធរណ៍នឹងលុបចោលដីកាសម្រេចពន្យារពេលឃុំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ និងដោះលែងលោក កឹម សុខា ឱ្យមានសេរីភាពឡើងវិញ។
ប្រភព៖RFA
https://bit.ly/2pHJmbg