ខណៈសាលាឧទ្ធរណ៍កំពុងបើកសវនាការលើបណ្តឹងប្រឆាំងនឹងការសម្រេចពន្យារពេលឃុំខ្លួនលោក កឹម សុខា នៅព្រឹកថ្ងៃអង្គារនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសពីជំនឿរបស់លោកថា សាលាឧទ្ធរណ៍នឹងមិនដោះលែងលោក កឹម សុខា ឲ្យនៅក្រៅឃុំនោះទេ។ ក្រោយការប្រកាសរបស់លោកនាយករដ្ឋមន្រ្តីតែបន្តិច សភាស៊ើបសួរសាលាឧទ្ធរណ៍ក៏បានសម្រេចបន្តការឃុំខ្លួនលោក កឹម សុខា ដូចការលើកឡើងរបស់លោក ហ៊ុន សែន។
ប្រភព៖VOA
https://bit.ly/2GzNgNW