របាយការណ៍ត្រីមាសដែលចេញដោយធនាគារជាតិនៃកម្ពុជាជាថ្មីម្តងទៀតបានធ្វើឲ្យមានមន្ទិលសង្ស័យអំពីការហាមប្រាមរបស់រដ្ឋាភិបាលចំពោះការនាំចេញឈើ ខណៈពួកគេបង្ហាញថាសម្រាប់ឆ្នាំ ២០១៧ ឈើតម្លៃប្រមាណជាង ៥ លានដុល្លារអាមេរិកត្រូវបាននាំចេញពីប្រទេសកម្ពុជា។លោក Jago Wadley ដែលជាអ្នកយុទ្ធនាការព្រៃឈើជាន់ខ្ពស់នៅទីភ្នាក់ងារស៊ើបអង្កេតបរិស្ថាន (EIA) បានសរសេរតាមអ៊ីមែលថា៖ «ការនាំចូលដែលត្រូវបានចុះបញ្ជីនៅក្នុងប្រទេសវៀតណាមគឺលើសតួលេខដែលចុះបញ្ជីនាំចេញរបស់កម្ពុជាទៅទីផ្សារទាំងអស់»។
ប្រភព៖ភ្នំពេញប៉ុស្តិ៍
https://bit.ly/2uqSc2J