ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាទៅអធិការគ្រប់ខណ្ឌទាំងអស់ ត្រូវស្រាវជ្រាវ និងទប់ស្កាត់ ឲ្យបាននូវរាល់ការប៉ុនប៉ងជួបជុំគ្នារបស់ក្រុមចលនាសង្រ្គោះជាតិ ដោយថាដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម ពិសេសអំឡុងពេលបោះឆ្នោតខែកក្កដាខាងមុខ។ក្នុងកម្មវីធីមួយកាលពីម្សិលមិញលោក ជួន សុវណ្ណថ្លែងថា កងកម្លាំងត្រូវទប់ស្កាត់រាល់ចលនាដែលក្រុមអតីតគណបក្សប្រឆាំងរៀបចំឡើង។ លោក ជួន សុវណ្ណចាត់ទុកថា ចលនាទាំងនោះជាក្រុមប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំរដ្ឋាភិបាល។
ប្រភព៖VOD
https://bit.ly/2GtLnT5