ក្រោយពីលោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានប្រកាសដាច់ណាត់កាលពីម្សិលមិញបិទផ្លូវចរចាជាមួយរួចមក លោកសម រង្ស៊ី តាមរយៈបណ្តាញសង្គមធ្វីតទ័របានជំរុញឲ្យលោកនាយករដ្ឋមន្រ្តីចរចាជាមួយលោកកឹម សុខា ឬថ្នាក់ដឹកនាំអតីតបក្សប្រឆាំងដទៃទៀត។ ប៉ុន្តែអ្នកនាំពាក្យបក្សកាន់អំណាចបានទាត់ចោលការជំរុញនេះ ដោយបញ្ជាក់ថា លោកហ៊ុន សែន មិនត្រូវការចរចាជាមួយក្រុមខុសច្បាប់នោះឡើយ។
ប្រភព៖RFI
https://bit.ly/2GApIsg